វគ្គសិក្សាកម្មវិធី Adobe Premiere 2027 + AI
សិក្សាអំពីកម្មវិធីនិងរបៀបប្រើប្រាស់ ទាំងមូលអោយស្ទាត់ជំនាញ
Adobe Premiere 2027 · ពីមូលដ្ឋានទៅការអនុវត្ត រៀនកាត់តវីដេអូជាភាសាខ្មែរ ជាមួយការពន្យល់ងាយយល់ និងលំហាត់អនុវត្តតាមជំហាន។ ចាប់ផ្ដើមពីការស្គាល់ផ្ទាំងការងារ ការនាំចូល និងរៀបចំឯកសារវីដេអូ រូបភាព និងសំឡេង។ បន្ទាប់មក អ្នកនឹងប្រើ Timeline ដើម្បីកាត់ត និងតម្រៀបឈុតវីដេអូឱ្យដំណើររឿងងាយតាមដាន។ អ្នកនឹងរៀនកែសម្រួលសំឡេងនិយាយ និងតន្ត្រីផ្ទៃក្រោយ កែពន្លឺនិងពណ៌ដោយប្រើ Lumetri Color បន្ថែមចំណងជើង និងអក្សររត់ពីក្រោមជាភាសាខ្មែរ។ តាមរយៈគម្រោងកាត់តវីដេអូខ្លី អ្នកនឹងអនុវត្តចាប់ពីការជ្រើសរើសឈុតឆាក រហូតដល់ការ Export វីដេអូសម្រាប់ Facebook, TikTok និង YouTube។ សមស្របសម្រាប់អ្នកចាប់ផ្ដើម សិស្សនិស្សិត និងអ្នកបង្កើតមាតិកាដែលចង់ពង្រឹងជំនាញកាត់តវីដេអូ។ បង្រៀនដោយ Piseth Yoeurn · piseth.design។
piseth